មហាជនជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយពីប្រជាប្រិយភាពរបស់ពិធីការនី Aff Taksaorn នៅក្នុងរង្វង់សិល្បៈរបស់ប្រទេសថៃ។ តារាស្រីរូបនេះត្រូវបានគេដឹងថាជានារីរឹងមាំមួយរូប ដែលមានភារកិច្ចជាឪពុកផង ម្តាយផង សម្រាប់ការចិញ្ចឹមបីបាច់ថែរក្សាកូនស្រីសំណព្វចិត្តរបស់នាង។ហើយមួយរយៈកន្លងទៅក៏មានមហាជនជាច្រើនបានសង្ស័យថានាងមានទំនាក់ទំនងជាមួយបុរសនេះ បុរសនោះរហូតមក ប៉ុន្តែចុងក្រោយបានត្រឹមតែជាមិត្តភក្តិតែប៉ុណ្ណោះ។
ដោយឡែកកាលពីពេលថ្មីៗនេះ មហាជនបានឃើញថាតារាស្រីរូបនេះបានចូលទៅចុច follow នៅលើគណនី IG ផ្ទាល់ខ្លួនរបស់តារាប្រុសកូរ៉េ Gong Yoo ហើយលោកគឺជាបុរសក្នុងក្តីស្រមៃរបស់តារាស្រី Aff នេះឯង។
សម្រាប់ការសម្រេចចិត្តបង្កើតគណនីផ្ទាល់ខ្លួនរបស់តារាប្រុស Gong Yoo បានធ្វើអោយមហាជនក៏ដូចជាហ្វេនក្នុងស្រុកនិងក្រៅស្រុកជាច្រើនមានការរំភើប និងនាំគ្នាទៅចុច follow គ្រប់គ្នាក្រោយពីលោកបានចូលខ្លួនប្រឡូកក្នុងវិស័យសិល្បៈកូរ៉េអស់រយៈពេលជាង ២០ឆ្នាំមកនេះ៕