ម្ចាស់ហាងនិយាយចរិកហ្សីនរបស់គូស្នេហ៍តារា Nadech និង Yaya ពេលមកញាំអាហារជាមួយគ្នា!!

គូស្នេហ៍តារាដ៏ល្បីល្បាញច្រើនឆ្នាំក្នុងរឿងភាគថៃនិងក្នុងសិល្បះថៃគូរបស់តួឯកប្រុសលោក Nadech Kugimiya និងតួឯកស្រីនាង Yaya Urassaya ពេលនេះត្រូវបានម្ចាស់ហាងអាហារមួយកន្លែងនិយាយពីអត្ដចរិករបស់អ្នកទាំងពីរហើយក្រោយពីបានជួបផ្ទាល់នៅហាងបាយរបស់ខ្លួន។

ដោយគូនេះតាំងពីច្រើនឆ្នាំមុនជាគូក្នុងរឿងដែលមានអ្នកគាំទ្រស្រលាញ់ពេញចិត្តច្រើនរហូតចង់ឲអ្នកទាំងពីរក្លាយជាគូស្នេហ៍ក្នុងជីវិតពិត ហើយរឿងនេះក៏បានក្លាយជាការពិតក្រោយពីលោក Nadech និង Yaya បានបង្ហាញទំនាក់ទំនងយ៉ាងផ្អែមល្ហែមនាពេលពីរឆ្នាំចុងក្រោយនេះ។

តួឯកប្រុសស្រីទាំងពីររូបសុទ្ធតែជាតារាសម្ដែងដូចនេះការឃើញចរិកក្នុងរឿងធ្វើឲមានអ្នកស្រលាញ់ចូលចិត្តនឹងមានអ្នកចង់ដឹងពីនិស្ស័យឬកពារពេលនៅក្រៅឆាករបស់អ្នកទាំងពីរផងដែរ។ ពេលនេះមានម្ចាស់ហាងអាហារម្នាក់សុំនិយាយចរិកពិតរបស់ Nadech និង Yaya ក្រោយបានជួបផ្ទាល់ សុំសសើរថាជាតារាដែលល្បីតែមិនចេះប្រកាន់ខ្លួនមានភាពរួសរាយជាមួយអ្នកគាំទ្រថែមទាំងមិនរើសកន្លែងញុាំអាហារព្រោះហាងរបស់គាត់ក៏ជាហាងតាមផ្លូវផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ