តួឯកប្រុសស្រី Push និងGypsoបង្ហើរទឹកដមសម្លេងរួមគ្នា មិនមែនបានត្រឹមតែសម្ដែងនោះទេ

ពិរោះទេ?​ បទចម្រៀងច្រៀងគូរួមគ្នាដោយតារាសម្ដែងប្រុសស្រីលោក Push Puttichai និង Gypso Ramita ដោយទាំងគូសុទ្ធតែមានឈ្មោះល្បីជាតារាសម្ដែងលំដាប់ជាតួឯក តែការពិតនោះសមត្ថភាពការច្រៀងរបស់អ្នកទាំងពីរក៏មានមិនធម្មតាផងដែរ។

ហើយអ្នកទាំងពីរក៏មានឱកាសក្នុងការបង្ហាញសមត្ថភាពច្រៀងរួមគ្នាដើម្បីយកទៅដាក់ក្នុងរឿងភាគដែលទាំងគូបានសម្ដែងរួមគ្នា។ រឿងដែលលោក Push និង Gypso លេងរួមគ្នាមានចំណងជើងថា แหวนดอกไม้(Waen Dok Mai) គូនេះទទួលបានការគាំទ្រពីអ្នកទស្សនាជាខ្លាំងផងដែរទោះបីបានដឹងគូនេះក្នុងជីវិតពិតមិនមែនជាគូស្នេហ៍ពិតក៏ដោយ។ ថែមបទចម្រៀងដែលអ្នកទាំងពីរច្រៀងរួមគ្នាក៏ទទួលបានការសសើរពីទឹកដមសម្លេងនិងការសម្ដែងផងដែរ តោះមកទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ