បង្ហាញមុខតារាស្រី៨ដួងពីអ្នកសម្ដែងក្លាយជាអ្នកដឹកនាំរឿង តារាស្រីណាមានសមត្ថភាពនេះ?

បង្ហាញមុខតារាស្រីក្នុងសិល្បៈថៃទាំង៨រូបមានសមត្ថភាពរួមនឹងបទពិសោធន៍ សម្រេចជោគជ័យក្នុងវិស័យសម្ដែងហើយក៏បន្ដក្លាយខ្លួនធ្វើជាអ្នកដឹកនាំរឿងថែមទៀត។ ដោយការដឹកនាំការសម្ដែងមួយៗ​មិនត្រឹមតែទាមទារនូវបទពិសោធន៍ការសម្ដែងល្អដឹងពីចំណុចតូចៗនៃរឿងទាំងមូលនោះទេ តែក៏ត្រូវតែហ៊ានប្រថុយនឹងការខាតបង់ផងដែរ។​ ហើយតារាស្រីទាំង៨ខាងក្រោមនេះក៏ហ៊ានប្រថុយសម្រេចចិត្តដឹកនាំរឿងភាគថ្មីៗឲអ្នកគាំទ្របានទស្សនា ដោយពួកនាងបានប្រើប្រាស់បទពិសោធន៍ជាតារាជើងចាស់របស់ខ្លួនដើម្បីរើសតួអ្នកសម្ដែងនិងទីកន្លែងដែលសាកសម មានប្រជាប្រិយភាពទាក់ទាញអ្នកគាំទ្រនិងមានថវិការក្នុងការចាយវាយមុននឹងរឿងបានជោគជ័យទទួលបានចំណូលវិញផងដែរ។

តារាស្រីនាង Anne Thongprasom

សរុបទៅនាពេលកន្លងមកនេះតារាស្រីជើងចាស់ទាំង៨ដួងសុទ្ធតែសម្រេចបានជោគជ័យលើវិស័យជាអ្នកដឹកនាំរឿងរបស់ខ្លួនជាពិសេសតារាស្រីនាង Anne Thongprasom ដែលចេញរឿងភាគថ្មីមួយរឿងសុទ្ធតែមានអ្នកចាំតាមដានទស្សនា។ ចង់ដឹងថាមានតារាស្រីដួងណាខ្លះទៀតនោះតោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖

តារាស្រីនាង Aom Phiyada

តារាស្រីនាង​ Ning Panita

តារាស្រីនាង May Fuangarom

តារាស្រីនាង Noi Butsakorn

តារាស្រីនាង Donut Manatsanun

តារាស្រីនាង Jui Warattaya

តារាស្រីនាង Nok Sinjai

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ