តាមពិតតួឯកប្រុសដែលចាប់ដៃគូសម្តែងជាមួយនឹងតារាស្រី Yaya ជាលើកដំបូងគឺម្នាក់នេះសោះ មិនមែនសង្សារសំណព្វចិត្តនាងនោះទេ!
មហាជនជាច្រើនច្បាស់ជាបានដឹងហើយថា កំពូលតារាស្រី Yaya គឺជាគូស្នេហ៍សំណព្វចិត្តរបស់តារាប្រុស Nadech ដែលអ្នកទាំងពីរតែងតែបង្ហាញនូវភាពផ្អែមល្ហែមរបស់ពួកគេនៅលើបណ្តាញសង្គមជានិច្ចមក។
មានអ្នកគាំទ្រជាច្រើនបានគិតថា តារាប្រុសដែលចាប់ដៃគូសម្តែងជាមួយនឹងតារាស្រី Yaya ជាលើកដំបូងនោះគឺលោក Nadech ដែលជាគូស្នេហ៍របស់នាង ប៉ុន្តែការពិតទៅមិនមែននោះទេ។
សម្រាប់តួអង្គប្រុសដែលបានចាប់ដៃគូស្នេហ៍សម្តែងជាមួយនឹងតារាស្រី Yaya គឺជាតារាសម្តែងប្រុស Ohm Atshar នេះឯង មិនមែនជា Nadech នោះទេ។ តារាស្រី Yaya បានចាប់បាននូវតំណែងតួឯកស្រីដំបូងនៅក្នុងឆ្នាំ ២០១០ នៅក្នុងរឿង “Kularb Rai Narm” ដែលមានតួឯកប្រុសលោក Ohm Atshar នេះហើយ៕