ជាការពិតណាស់កាលពីប៉ុន្មានខែមុន តារាសម្ដែងប្រុសរូបសង្ហាលោក Mike Pattaradet និង តារាស្រីរូបស្រស់ Pooklook បានប្រកាសបញ្ចប់ទំនាក់ទំនងស្នេហា ដោយវិលមកប្រែក្លាយទៅជាមនុស្សយល់ចិត្តគ្នាវិញ ដែលដំណឹងនេះពិតជាធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល និងសោកស្ដាយយ៉ាងខ្លាំងផងដែរ។
យ៉ាងណាមិញ ក្រោយប្រកាសបញ្ចប់ស្នេហានេះមក គ្រប់គ្នាក៏ពុំដែលបានាំឃើញអ្នកទាំងពីរបង្ហាញសកម្មភាពស្និតស្នាលនិងគ្នាដែរ រហូតដល់មួយរយៈពេលចុងក្រោយនេះ ស្រាប់តែលេចលឺដំណឹងថាតារាប្រុស Mike កំពុងតែមានទំនាក់ទំនងស្នេហាថ្មីថែមទៀតផង។
ជាក់ស្ដែងក្រោយពេលព័ត៌មាននេះលេចលឺច្រើនឡើងៗ តារាប្រុសរូបនេះក៏បានចេញមុខបកស្រាយ និងនិយាយពីទំនាក់ទំនងលោកនិង Pooklook ថា៖
«លោកគ្មានអ្នកថ្មីនោះទេ រាល់ថ្ងៃលោករវល់ជាមួយនឹងការងារណាស់ ចំណែកឯ រឿងស្នេហារបស់លោក និង Pooklook ក៏នៅតែស្រឡាញ់ នៅបារម្ភដូចដើម ពេលមានរឿងអ្វីនឹកដល់គ្នា អាចពិភាក្សាគ្នាគ្រប់ពេល គ្រាន់តែថាពេលនេះ អាចនឹងមិនសូវបានជួបមុខគ្នាដូចមុនៗ ព្រោះតែរវល់ការងារថតរឿងរៀងៗខ្លួន»៕
សូមទស្សនារូបភាពខាងក្រោមនេះ៖
អត្ថបទដោយ៖ស៊ីវលី