ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា បច្ចុប្បន្ននេះព្រះតូច នរោត្តម ជេនណា កំពុងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ជាមួយសមត្ថភាពសិល្បៈយ៉ាងបុិនប្រសព្វ ហើយថែមទំាងមានរូបសម្រស់ស្រស់ស្អាតខ្លាំងទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញព្រះនាងគ្រងឈុតអប្សរាដែលមានឈ្មោះថា «បុព្វនារីសួគ៍» ជាមួយការរៀបចំយ៉ាងស្រស់ស្អាត មើលទៅពិតជាសមសួនយ៉ាងខ្លាំង នរណាឃើញក៏ពោលពាក្យសរសើរមិនដាច់ពីមាត់គ្រប់គ្នាដែរ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែព្រះ ដែលតែងតែលើកស្ទួយមរតវប្បធម៍ខ្មែរ ពិសេសក្នុងឈុត «បុព្វនារីសួគ៍» ដែលជារបាំនិមិត្តរូបនៃវប្បធម៌ខ្មែរ និងជាសិល្បៈគ្រឹះរបស់របាំព្រះរាជទ្រព្យខ្មែរយើងថែមទៀតផង៕
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី