ទៅណាមកណាមានតែស្នាមញញឹមហើយសម្រាប់តារាសម្ដែងស្រីនាង Pat Napapa ព្រោះរូបនាងពេលនេះរូបបេះដូងកំពុងមានពណ៌ស៊ីជំពូរសារជាថ្មី បង្ហាញមុខគូស្នេហ៍ហើយនាំគ្នាដើរលេងកំសាន្ដជាច្រើនកន្លែងទៅណាក៏ទៅបីនាក់ដែរ។
ដោយតារាស្រីនាង Pat Napapa ក្រោយចែកផ្លូវគ្នាជាមួយអតីតស្វាមីក៏ក្លាយជាមេម៉ាយកូនមួយដែលស្រស់ស្អាតពេញដោយមន្ដស្នេហ៍ មានបុរសជាច្រើនតាមសុំស្នេហ៍ជាបន្ដបន្ទាប់ផងដែរ ពេលនេះតារាស្រីនាង Pat បានសម្រេចចិត្តបើកបេះដូងបង្ហាញមុខគូស្នេហ៍ថ្មីហើយ។ ដោយបុរសរូបនេះគឺជាប៉ូលីសរូបសង្ហារម្នាក់ ដែលស្រលាញ់នាងនិងកូនប្រុស ទាំងបីនាក់បាននាំគ្នាដើរកំសាន្ដទៅសមុទ្រនិងកន្លែងជាច្រើនទៀតដូចក្រុមគ្រួសារតែមួយផងដែរ។ ធ្វើឲមិត្តភក្ដិក្នុងសិល្បៈរបស់តារាស្រីនាង Pat បានបង្អាប់នាងលេងថាទៅណាក៏ញញឹមដែរមានស្នេហាពេញខ្លួនហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ