ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលតារាសម្ដែងថៃស្រី Pat Napapa បានប្រកាសបើកចំហទំនាក់ទំនងស្នេហាជាមួយនិងលោក Natpat មក ហ្វេនៗតែងតែឃើញអ្នកទាំងពីរបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយនិងគ្នាជាបន្ដបន្ទាប់ផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពក្នុងសកម្មភាពឱបគ្នាយ៉ាងល្អូកល្អើន នៅមុខកូនប្រុស ហ្វេនឲ្យហ្វេនៗនិងមហាជនជាច្រើនឃើញហើយ លួចច្រណែនយ៉ាងខ្លាំងថែមទៀតផង។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ អាចបង្ហាញឲ្យឃើញថា Pat និងគូស្នេហ៍ថ្មីកំពុងតែស្រលាញ់គ្នាយ៉ាងខ្លាំងផងដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី