ខែត្រជាក់ចឹងគ្រប់គ្នាពាក់អាវជិតៗ តែសម្រាប់ Taew Nataporn វិញគឺថាប្រលែងខ្លួនចោលជាមួយនិងឈុតហែលទឹកឡើងវាលល្វឹង!! មានរូបភាព
ជាកូនស្រីដែលគួអោយស្រលាញ់ខ្លាំងណាស់សម្រាប់តួឯកស្រីស្អាត Taew Nataporn នាំអ្នកម៉ាក់ទៅដើរលេងសម្រាកកាយកំសាន្ដអារម្មណ៍ទទួលខ្យល់ត្រជាក់ៗនៅឯ Khao Yai ដោយមុននេះទើបបានឃើញរូបភាពម៉ាក់កូនទៅធ្វើបុណ្យជាមួយគ្នានៅតាមខេត្ត អាចនិយាយបានថាដើរលេងអោយយូរៗម្ដង
ប៉ុន្ដែទោះបីជាមកជាមួយអ្នកម៉ាក់ សម្រាប់ការដើរលេងលើកនេះក៏យើងនៅតែអាចឃើញរូបភាពស៊ិចស៊ីរបស់ Taew បានតាមធម្មតា ថ្វីត្បិតតែអាកាសធាតុត្រជាក់ តែ Taew នៅតែសុំប្ដូរខោវអាវវែងៗជិតៗ មកជាឈុតហែលទឹកដ៏ស្រស់ស្អាតដែរ ចែករំលែកភាពស្រស់ស្រាយក្នុង IG តាំងតែពីវគ្គដំបូងដែលបានឃើញ
ជាមួយនិងស្ទាយឈរថតរូបរបស់ Taew ឃើញហើយបេះដូងក្ដៅខុសធម្មតាព្រោះតែសម្រស់ក្នុងឈុតហែលទឹកស៊ិចស៊ីរបស់នាងបានដុតកំដៅអោយរោលរាល ទោះជាមិនសូវបញ្ចេញខ្លាំងតែក៏ស៊ិចស៊ីបាននិងអាចធ្វើអោយអាកាធាតុនៅ Khao Yai កើនឡើងច្រើនអង្សាដែរ
អត្ថបទដោយ : នីត្តា