ទីបំផុតគូនេះមានរូបគូបង្ហោះក្នុងបណ្ដាញសង្គមនឹងគេហើយ! ដោយតារាសម្ដែងប្រុសល្បីឈ្មោះក្នុងរឿងភាគនិងភាពយន្ដជាច្រើនលោក Mario Maurer ធ្លាប់បានឲដឹងថារូបលោកមានម្ចាស់បេះដូងជាយូរឆ្នាំហើយ។ ថែមគូរបស់លោកក៏មិនដែលលាក់បាំងពីទំនាក់ទំនងស្នេហានោះឡើយ ហើយសង្សាររបស់លោកក៏គឺតារាចម្រៀងស្រីនាង Junji Janrira។
តែនាពេលកន្លងមកនេះទោះមិនលាក់បាំងរឿងមានស្នេហា ក៏គូរបស់លោក Mario និង Junji មិនដែលមានរូបគូបង្ហោះក្នុងបណ្ដាញសង្គមដូចគូស្នេហ៍តារាដ៏ទៃនោះឡើយ។ ធ្វើឲនារយះពេលច្រើនឆ្នាំកន្លងមកនេះចេះតែមានពត៌មានចំណងស្នេហាបែកបាក់ជាច្រើនលើក តែពត៌មានចចាមអារ៉ាមក៏បាត់ទៅវិញដោយទាំងគូនៅតែមានស្នេហាផ្អែមល្ហែមក្រៅឆាកសិល្បៈ។ ស្រាប់តែនាពេលថ្មីៗនេះអ្នកទាំងពីរបានធ្វើឲអ្នកគាំទ្រភ្ញាក់ផ្អើលក្រោយឃើញរូបគូលើកដំបូងរបស់អ្នកទាំងពីរបង្ហោះក្នុងបណ្ដាញសង្គម នេះជារូបគូគម្រប់ខួបថ្ងៃដែលស្រលាញ់គ្នាបានរយះពេល៨ឆ្នាំ ធ្វើឲមានការCommentជូនពររូបគូរបស់លោក MarioនិងJunjiឲស្រលាញ់គ្នាយូរអង្វែងផងដែរ។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ