ជាការពិតណាស់ក្រោយពេលដែល តារាសម្ដែងថៃស្រីល្បីឈ្មោះ Bella Ranee និងលោក Weir Sukollawat ប្រកាសបញ្ចប់ទំនាក់ទំនងស្នេហានិងគ្នាមក មហាជននិងហ្វេនៗជាច្រើនកំពុងតែចាប់អារម្មណ៍សកម្មភាពអ្នកទាំងពីរយ៉ាងខ្លាំងផងដែរ។
ជាក់ស្ដែងនៅថ្ងៃនេះ ស្រាប់តែគ្រប់គ្នាបានឃើញសកម្មភាពលោក Weir ស្និតស្នាលនិងតារាស្រី រូបស្រស់ម្នាក់ ដែលត្រូវគេស្គាល់នាងគឺជាដៃគូចាស់ ធ្លាប់សម្ដែងរឿងជាមួយគ្នាផង។
ក្នុងនោះគ្រប់គ្នាបានឃើញលោក Weir បង្ហាញទឹកមុខញញឹមប្រិមប្រិយ ហាក់បីដូចជាគ្មានទុក្ខកង្វល់អ្វីទាល់តែសោះ ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនគិតថាលោកប្រហែលជាមានអារម្មណ៍ល្អជាមួយតារាស្រីរូបនេះច្រើនហើយមើលទៅ៕
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី