ជាការពិតណាស់ ក្រោយពេលតារាសម្ដែងថៃស្រី Bella និងលោក Weir ចែកផ្លូវគ្នាមក មហាជននិងហ្វេនៗជាច្រើនពិតជាសោកស្ដាយ និងមិននឹកស្មានថាចំណងស្នេហាជិត១០ឆ្នាំរបស់អ្នកទាំងពីរ ទៅជាបែបនេះនោះទេ។
យ៉ាងណាមិញថ្វីត្បិតតែចំណងស្នេហ៍នេះបញ្ចប់ទៅ មិនទាក់ទងនឹងការមានជនទី៣ក៏ពិតមែន តែកាលពីមុន Bella ធ្លាប់បានផ្ដល់បទសម្ភាសន៍ជាមួយពិធីករនៅក្នុងកម្មវិធី 3Zeep ទាក់ទងនិងជីវិតក្នុងសិល្បៈ និងជីវិតពិតផងដែរ។
ក្នុងនោះពិធីករបានសួរសំណួរទៅកាន់នាងថា៖ «ប្រសិនបើត្រូវសង្សារក្បត់មានអ្នកថ្មីដូចនៅក្នុងរឿង តើនាងអភ័យទោសឱ្យដែរឬទេ?»
ភ្លាមៗនោះតារាស្រីរូបនេះ ក៏បានឆ្លើយទៅវិញថា៖ «វាអាចនឹងពិបាក ព្រោះវាមិនមែនស្ថិតនៅលើយើងត្រូវតែកាត់សេក្តីភ្លាមៗនោះទេ វាអាស្រ័យលើអ្នកប្រព្រឹត្តថា តើគេស្គាល់ពីកំហុស និង ចេះកែដែរឬទេ? មួយវិញទៀត នាងគិតថា ការពិតទៅគេមិនគួរក្បត់មនុស្សដែលស្រឡាញ់គ្នានោះទេ»។
គួរបញ្ជាក់ផងដែរថា នៅពេលនេះវីដេអូក្នុងកិច្ចសម្ភាសន៍នោះ ត្រូវបានអ្នកគាំទ្រជាច្រើនបានស៊ែរឡើងវិញ បញ្ជាក់ពីអារម្មណ៍ Bella នៅពេលអ្នកគូស្នេហ៍ខ្លួនមានអ្នកទី៣ផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី