ថ្មីៗនេះមហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញតារាសម្ដែងថៃស្រីជើងចាស់ Pang Ornjira បានចូលគ្រោះក្នុងបន្ទប់ ICU បន្ទាប់ភ្លាមៗតែម្ដង ខណៈកន្លងមកគ្រប់គ្នាពុំដែលបានដឹងថាអ្នកនាងមានជម្ងឺអ្វីក្នុងខ្លួននោះទេ។
ក្នុងនោះផងដែរ ក្រោយមានរឿងនេះកើតឡើងកូនស្រីតារាស្រីរូបនេះក៏បានបង្ហោះរូបភាព និងសារនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា៖
«ម៉ាក់របស់ខ្ញុំសុំផ្អាកធ្វើការមួយថ្ងៃបន្ទាប់ពីគាត់ត្រូវចូលបន្ទប់ ICU ហើយសម្រាប់អាការរបស់គាត់នឹងបន្តទៅជាយ៉ាងណា យើងខ្ញុំនឹងអាប់ដេតជូនបន្ត»
ក្រោយពេលលឺបែបនេះ មិត្តភក្ដិក្នុងសិល្បៈជាច្រើនរបស់តារាស្រីរូបនេះ កំពុងតែព្រួយបារម្ភ និងបានជូនពរឲ្យតារាស្រីរូបនេះ ឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី