Mai Davika ខឹងរឿងគេថាខ្លួនសម្រកគីឡូនិងមិនដែលស្គាល់រសជាតិសាច់ជ្រូកអាំងទើបរាងាស្គមយ៉ាងនិង….ឥលូវញុំអោយមើលថា….! មានរូបភាព

មើលថែរូបរាងបានល្អមករហូត សម្រាប់តារាសំណព្វចិត្តប្រិយមិត្តយ៉ាង Mai Davika  បច្ចុប្បន្ននាងមានរាងដ៏ស្រស់ស្អាតបំផុត រូបរាងគ្មានខ្លាញ់លើសនោះទេលើរាងកាយ ផុសរូបភាពនៅក្នុង IG លើកណាក៏សាងភាពភ្ញាក់ផ្អើលអោយហ្វេនៗដែរ ជាពិសេសក្នុងឈុតរាត្រីពណ៌ខ្មៅ ដែលវាលមួយកំណាត់ខ្លួនត្រង់ចង្កេះបង្ហាញអោយឃើញក្បាលពោះរាបស្មើចង្កេះតូចស្ដើងលើសពីការថ្លែង រហូតដល់ហ្វេនៗនិយាយថាប្រហែលជាមិនដែលស្គាល់រសជាតិសាច់ជ្រូកអាំងទេមើលទៅ

ជាក់ស្ដែងនៅពេលថ្មីៗនេះ (7 វិច្ឆកា 2021) Mai បានផុសរូបនៅក្នុង IG story ដើម្បីជាភស្ដុតាងបញ្ចាក់ឃើញច្បាស់ៗថាខ្លួនក៏ញុំសាច់ជ្រូកបីជាន់អាំងដូចគ្នា ជារូបភាពដែលគួអោយស្រលាញ់ៗ រូបភាពអង្គុយញុំសាច់អាំងនៅហាង ដៃកាន់ចង្គឹះនៅខាងមុខចង្ក្រាន ហើយក្របួចសក់ត្រៀមខ្លួនជាស្រេចសម្រាប់ការញុំ

After Footer (Active) - damrei Mr1 Zone2

ដោយមុននេះ Mai ផ្ដល់សម្ភាសន៍ជាមួយ Nine Entertainment ប្រាប់ថា ការពិតទៅនាងមិនបានស្គមអីដល់ថ្នាក់និង ពេលថតរូបក៏មិនឃើញថាខ្លួនស្ដើងគ្រប់ពេលវេលាទេ ព្រមទាំងបញ្ចាក់ទៀតថាខ្លួនមិនបានឈ្លក់វង្វេងនិងភាពស្គមឬចង់សង្គមនោះទេ រឿងសាច់ជ្រូកអាំងក៏ញុំ គ្រាន់តែញុំតិចតែប៉ុណ្ណោះ

ចំណែកនៅក្នុង  TNN Online  Mai ក៏បានប្រាប់ស្រដៀងគ្នាថា ស្គាល់តើរស់ជាតិសាច់ជ្រូកអាំង គ្រាន់តែមិនញុំក្នុងបរិមាណច្រើន រឿងហាត់ប្រាណក៏មានខ្លះដែរ តែមិនបានជាប់លាប់ឬខ្លាំងក្លាអីណាស់ណាទេ ចូលចិត្តដើរច្រើនជាង សម្រាប់អ្នកដែលឃើញរាងនាងហើយមានកំលាំងចិត្តក៏អគុណ នៅមានប្រាប់ទៀតថាគ្រប់គ្នាសុទ្ធតែមានភាពស្រស់ស្អាតជារបស់ខ្លួន ហើយជឿថាទោះជាក្នុងទំហំប៉ុណ្ណាក៏ស្អាតដូចតែគ្នានិង

អត្ថបទដោយ : នីត្តា