អីយ៉ា! Ploy និង សង្សារភេទដូចគ្នា បង្ហាញភាពផ្អែមល្ហែមនឹងគ្នាធ្វើឲ្យហ្វេនៗជាច្រើនច្រណែន!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា បច្ចុប្បន្ននេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Ploy Chermarn និងគូស្នេហ៍ភេទដូចគ្នា ដែលត្រូវបានគេស្គាល់ឈ្មោះ Claudine កំពុងតែផ្អែមល្ហែមនិងគ្នាយ៉ាងខ្លាំងក្នុងបណ្ដាញសង្គមផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ Ploy បានបង្ហោះរូបភាពបង្ហាញពីសកម្មភាពនាងកំពុងតែបង្ហាញកាយវិការស្និតស្នាលជាមួយគូស្នេហ៍នៅក្នុងហាងអាហារមួយកន្លែង ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយលួចច្រណែននាងយ៉ាងខ្លាងថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនៗជាច្រើនក៏កាន់តែសរសើរពីសេ្នហាភេទដូចគ្នារបស់តារាស្រីរូបនេះ ទោះបីជាមានមតិមួយចំនួនមិនពេញចិត្តក៏ស្នេហានាងនៅតែផ្អែមល្ហែមគ្នាខ្លាំងដដែល៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី