ជាការពិតណាស់ក្រោយពេលដែលតារាចម្រៀងរ៉េបល្បីឈ្មោះលោក វណ្ណដា បានចេញបទចម្រៀងជាមួយ ព្រឹទ្ធាចារ្យលោកតា គង់ ណៃ ដែលមានចំណងជើង «Time To Rise» ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានការកោតសរសើរពីសំណាក់មហាជនជាច្រើនទៀតផង។
ជាក់ស្ដែងនៅពេលនេះ បទចម្រៀងនេះបានជាប់លេខ១ «Best Video of 2021» ហើយបច្ចុប្បន្ននេះបទ «Time To Rise» មានអ្នកចូលទស្សនារហូតដល់ជាង៨០លានដងទៅហើយ។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាស្ងប់ស្ងែង ហើយក៏មានមោទនៈភាពខ្លាំង នៅពេលឃើញបទចម្រៀងខ្មែរយើងមានភាពល្បីល្បាញខ្លាំងបែបនេះ៕ តោះ! ទៅទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី