មានរឿងអ្វី! សុខៗ ករុណា ពេជ្រ ប្រកាសលក់ផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួនយ៉ាងបន្ទាន់!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែសព្វថ្ងៃនេះលោក ករុណា ពេជ្រ លែងបង្ហាញខ្លួននៅក្នុងសិល្បៈក៏ពិតមែន តែងាកទៅមើលជីវិតលោកវិញ កំពុងតែរស់នៅយ៉ាងសុីវិល័យ ខណៈថ្មីៗនេះលោកទើបតែរៀបកម្មវិធីឡើងវីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួនថែមទៀតផង។

ជាក់ស្ដែងស្រាប់តែពេលនេះ យើងក៏ទទួលបានដំណឹងថាតារាប្រុសរូបនេះ បានប្រកាសលក់ផ្ទះវីឡារបស់ខ្លួនយ៉ាងបន្ទាន់ផងដែរ ព្រោះលោកត្រូវការលុយប្រញាប់មានភារកិច្ចទៅប្រទេសបារាំងបន្ទាន់។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា វីឡាដ៏ធំស្កឹមស្កៃរបស់លោកដែលប្រកាសដាក់លក់វិញ បានរៀបចំកម្មវិធីឡើងកាលពីអំឡុងខែឧសភា ឆ្នាំ ២០២១ នេះ ដែលមានតម្លៃជាង ៤០ ម៉ឺនដុល្លារផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី