យ៉ាប់ណាស់ម៉ាក់ៗកូនដំបូង! Pui Pui ពោះធំអង្គុយយំព្រោះតែឃ្លានប៉ុន្ដែមិនអាចញុំាបានដោយសារតែ…..! មានវីដេអូ

ជាវីដេអូមួយទៀតដែលឃើញហើយសូមប្រាប់ថាទ្រាំសើចនិងខ្នាញ់មិនបានទេសម្រាប់អ្នកម៉ាក់កូនដំបូងយ៉ាង Pumpui Panthipha នៅពេលស្វាមីរូបសង្ហា Quint Duval បានបង្ហាញសកម្មភាពរបស់ភរិយាក្នុងពេលពរពោះបាន 8ខែ អង្គុយយំនៅលើសាឡុង

ដោយវីដេអូនិង Pumpui ឃ្លានតែមិនអាចញុំបានត្រូវតែទ្រាំ ព្រោះត្រូវកំណត់ការញុំ ដោយសារតែមានជំងឺទឹកនោមផ្អែម ខាងប្ដីបានសរសេរឃ្លាថា “Pui ឃ្លានតែត្រូវកំណត់ការញុំាព្រោះមានជំងឺទឹកនោមផ្អែម គាត់ចង់ញុំនំ ចង់ញុំបាយ ញុំប៉ុណ្ណាក៏មិនចេះឆ្អែត ស៊ូៗណាប្រពន្ធសម្លាញ់ តែមួយខែទៀតទេ អគុណដែលអត់ធ្មត់និងលះបង់គ្រប់យ៉ាងណា ps.តើមាននរណាអាចណែនាំពីនំសម្រាប់អ្នកទឹកនោមផ្អែមញុំាបាន ប្រាប់ខ្ញុំបន្ទិចមកបាទ”

After Footer (Active) - damrei Mr1 Zone2

រឿងនេះមិត្តភ័ក្ដទាំងក្នុងនិងក្រៅសិល្បៈ រួមទាំងហ្វេនៗអ្នកគាំទ្រផ្សេងៗជាច្រើនទៀតចូលទៅ comment ផ្ដល់កំលាំងចិត្តដល់ Pumpui ជាច្រើន ព្រមទាំងជួយប្រាប់ពីនំឬអាហារដែលអាចជួយដល់ការឃ្លានខ្លាំងបាន

អត្ថបទដោយ : នីត្តា