អ្នកចាក់ការផ្ទាល់ខ្លួនរបស់ Aum Patcharapa ដូចបងប្អូនអញ្ចឹង…សុំបានអីបាននិងថ្ងៃខួបកំណើតកាដូឡើងកប់!! មានរូបភាព
ក្រោយពីមានហ្វេនៗអ្នកគាំទ្រសួរថាថ្ងៃខួបកំណើតរបស់តារាជួរមុខប្រទេសថៃកំពូលស៊ិចស៊ីយ៉ាង Aum Patcharapa កាលពីប៉ុន្មានថ្ងៃមុននេះ មិត្តភ័ក្ដនិងអ្នកចាក់ការផ្ទាល់ខ្លួនយ៉ាងបង A Supachai អោយអ្វីជាកាដូខួបកំណើត ជាក់ស្ដែង Aum បានផុសរូបនៅក្នុង IG story ជារូបកាបូបល្បីឈ្មោះនិងមានតម្លៃថ្លៃ ព្រមទាំងមានសរសេរបញ្ចាក់ថា “ស្អាតហើយចិត្តល្អទៀត សូមអោយបង A មានតែអោយប្អូនរហូតទៅ ស្រលាញ់បង A នាង Supachai”
ធ្វើអោយបង A Supachai សប្បាយចិត្តខ្លាំងណាស់ផុសរូបដែល Aum ផុសនៅក្នុង IG ហើយប្រាប់ទៀតថា Aum សុំអីក៏អោយដែរ ព្រោះស្រលាញ់ Aum ដោយគ្មានហេតុផល ទាំងដែររាល់ថ្ងៃនេះភ្ញាក់ពីគេងមកក៏ត្រូវនាងជេរព្រោះតែរឿងរូប នាងប្រាប់ថាស្គមអាក្រក់គួអោយខ្លាច ខ្នាញ់បង A ណាស់ដែលប្រាប់ថាព្រមនិងចំណាយផ្គត់ផ្គង់ Aumទៀត”
“គ្រប់គ្នាសួរថាឆ្នាំនេះថ្ងៃកំណើតអូន Aum បង A អោយឬក៏ត្រូវប្លន់ ចម្លើយ តាមនេះណាចា ស្រលាញ់អូន Aum នាងសុំអ្វីខ្ញុំអោយនិងព្រោះថាខ្ញុំស្រលាញ់អោយគ្មានលក្ខខណ្ឌគ្មានហេតុផល ទាំងដែររាល់ថ្ងៃភ្ញាក់ពីគេងមកភ្លាមត្រូវនាងជេរព្រោះតែរឿងរូប នាងប្រាប់ថាស្គមគួអោយស្អប់គួអោយខ្លាច ប៉ុន្ដែបងស្រលាញ់គាត់ព្រមនិងចំណាយតាមកំលាំងដែរមាននិងអោយ @aum_patchrapa (សុំទោសអ្នកគ្រប់គ្នាប្រាប់សុបិន្ដល្អរួចទៅហើយតែទើបឃើញនៅក្នុង IG អូន Aum ផុសទើបសប្បាយចិត្តពេកដេកមិនលក់)”
ហើយខាង Aum ក៏ចូលទៅ comment ថា “ក្នុងផ្នែកចិត្តល្អរបស់បងនិង សុំអោយផលបុណ្យ ផ្ដល់ផលអោយបងបានញុំរបស់ឆ្ងាញ់ៗណាចា”
អត្ថបទដោយ : នីត្តា