រលាយបេះដូងអ្នកគាំទ្រអស់ហើយ! Mai Davika ឈរថតរូបនៅមាត់ទឹកយ៉ាងសង្ហាសំខាន់រ៉ូបពុះដើមទ្រូងវាលបានល្អ!! មានវីដេអូ
ចែកចាយថ្នាំដាក់ភ្នែកល្អៗដល់ប្រិយមិត្តអ្នកគាំទ្រដែលកំពុងតាមដាននៅលើ instagram @davikah បានលាន់មាត់គ្រប់ៗគ្នា សម្រាប់តារាសម្ដែងស្រីលំដាប់តួឯកយ៉ាង Mai Davika មិនថានាងស្លៀកពាក់អ្វីនោះទេក៏ធ្វើអោយគ្រប់គ្នាដែលបានឃើញយល់ថាស្រស់ស្អាតទាំងអស់
ហើយនៅពេលថ្មីៗនេះ Mai ក៏បានជ្រើសរើសយកឈុតពណ៌ខៀវស្រគមមកស្លៀក ហើយឈរថតរូបជាមួយស្ទាយអ្នកជំនាញបែបសប្បាយៗនៅមាត់ស្រះហែលទឹក ដោយនៅពីខាងក្រោយមានជួរភ្នំអមព័ទ្ធទៅដោយសម្រស់ធម្មជាតិ ប៉ុន្ដែអ្វីដែលត្រូវចាប់អារម្មណ៍បំផុតនោះគឺឈុតហែលនៅលើខ្លួន Mai ព្រោះតែមានបើកចំហរត្រង់ចំណុចពិសេសដើមទ្រូងនិងក្បាលពោះ ទាំងស្អាតទាំងស៊ិចស៊ីមកទាំងព្រមតែម្ដង
ដោយក្រៅពីចំនួនឡាយច្រើនលើសលុបហើយ គ្រប់គ្នានៅមានប្រាប់ជា comment រូប Emoji បេះដូងជាច្រើនទៀតនិងប្រាប់ថា មួយឈុតនេះស្អាតនិងស៊ិចស៊ីខ្លាំងរហូតមិនដឹងថាត្រូវបរិយាយពីសម្រស់របស់នាងយ៉ាងណាល្អ
អត្ថបទដោយ : នីត្តា