ហ្វេនណាមិនអរ! MarkPrin កំពុងតែត្រៀងធ្វើរឿងពិសេសមួយនេះ មុនថ្ងៃរៀបការមកដល់!

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប នៅពេលទទួលដំណឹងថា តារាសម្ដែងថៃស្រី Kimberly និងលោក MarkPrin កំពុងតែត្រៀមខ្លួនរកពេលវេលាសម្រាប់ថ្ងៃមង្គលរបស់អ្នកទាំងផងដែរ។

ជាក់ស្ដែងស្រាប់តែពេលនេះខណៈចូលរួមកម្មវិធីផ្ដល់បទសម្ភាសន៍ MarkPrin ក៏បានបង្ហើបរឿងនេះបន្ថែមទៅអ្នកអ្នកកាសែតថា៖

After Footer (Active) - damrei Mr1 Zone2

«ពេលនេះលោកបានត្រៀមខ្លួនរួចជាស្រេចទៅហើយចំពោះរឿងរៀបការ ហើយលោកតែងតែពិភាក្សារជាមួយអ្នកគ្រប់គ្រងរបស់លោកស្ទើររាល់ថ្ងៃទាក់ទងរឿងនោះ ថាតើលោកគួរតែមើលវេលាឱ្យហើយ ឬ យ៉ាងណា? ជាពិសេសលោកក៏ត្រូវត្រៀមខ្លួន Surprise ដើម្បីសុំគូស្នេហ៍រៀបការក្នុងឱកាសល្អណាមួយផងដែរ»

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនកាន់តែភ្ញាក់ផ្អើល និងបង្ហាញអារម្មណ៍រំភើប ហើយគ្រប់គ្នាក៏សង្ឃឹមថាថ្ងៃពិសេសនោះនិងឆាប់ចូលមកដល់ផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី