បើគិតមកទល់នឹងពេលនេះ តារាស្រី Pum Pui និងលោក Gavind បានរៀបការនិងគ្នាអស់រយៈពេលជាង៧ឆ្នាំហើយ ហើយសព្វថ្ងៃនេះអ្នកទាំងពីរក៏កំពុងតែទទួលបានចំណងដៃកូននៅក្នុងផ្ទៃដែលជាតំណក់ឈាមលើកដំបូងផងដែរ។
តែយ៉ាងណាមិញ កាលពីម្សិលមិញនេះហ្វេនៗ និងមហាជនជាច្រើនពិតជាក្ដុកក្ដួល និងអាណិតតារាស្រី Pum Pui យ៉ាងខ្លាំង ខណៈឃើញស្វាមីនាងបានបង្ហោះរូបភាពនាងកំពុងតែអង្គុយយំ និងរៀបរាប់សារយ៉ាងដូច្នេះថា៖
«ភរិយាខ្ញុំនាងឃ្លានណាស់ នាងចង់ញុំាទឹកដោះគោ ចង់ញុំាបាយ និង អាហារដែលនាងចូលចិត្តញុំាំ តែមិនអាចញុំាបានតាមចិត្តចង់ ព្រោះតែនាងមានជំងឺទឹកនោមផ្អែម តើបងប្អូនមានដឹងទេថា មាននំផ្អែមណា ដែលនាងអាចញុំាបានមិនប៉ះពាល់ដែរឬទេ?»
ក្រោយពេលឃើញបែបនេះ មិនត្រឹមតែហ្វេនៗនោះទេ អ្នកសិល្បៈជាច្រើនក៏បាននាំគ្នាចូលទៅបញ្ចេញមតិលើកទឹកចិត្ត និងអាណិតតារាស្រីរូបនេះ ដែលមានជម្ងឺទឹកនោមផ្អែមខណៈដែលកំពុងតែពរពោះកូននៅក្នុងផ្ទៃបែបនេះនោះទេ៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី