ជាការពិតណាស់ ក្រោយពេលដែលស្ថានីយូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានចាក់ផ្សាយរឿងភាគដែលកំពូលតារាសម្ដែងជើងចាស់ល្បីឈ្មោះ Anne Thongprasom ចាប់ដៃគូគ្នាសម្ដែងជាមួយតារាប្រុសរូបសង្ហាលោក Jame Jirayu មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និងមានការគាំទ្រយ៉ាងខ្លាំងទៀតផង។
ជាក់ស្ដែងងាកទៅចាប់អារម្មណ៍តារាប្រុស Jame វិញ ថ្មីៗនេះលោកក៏បានទម្លាយអារម្មណ៍ពិតរបស់ខ្លួននៅពេល ចាប់ដៃគ្នាសម្ដែងរឿងជាមួយតារាស្រី Anne យ៉ាងដូច្នេះថា៖
«លោកពិតជាសប្បាយចិត្តខ្លាំងណាស់ ខណៈដែលបានរួមការងារជាមួយរៀមច្បង Anne ទោះបីជាមានគម្លាតអាយុហាក់បីដូចជាឆ្ងាយគ្នាបន្តិច ប៉ុន្តែលោកពិតជារីករាយ ព្រោះជាបទពិសោធថ្មី និង ជាចំណីអារម្មណ៍ថ្មីដល់ទស្សនិកជនផងដែរ»
លើសពីនេះទៅទៀត តារាស្រី Anne ក៏បានពោលពាក្យសរសើរថា លោក Jame គឺជាមនុស្សដែលយកចិត្តទុកដាក់និងការងារ ហើយមានសមត្ថភាពសម្ដែងបានយ៉ាងល្អ ក្នុងនាងខ្លួនជាអ្នកដឹកនាំរឿងមួយរូប ពិតជាមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងណាស់៕
តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី