ទីបំផុតគូនេះដល់វេលាថ្ងៃមង្គលហើយ! តារាសម្ដែងស្រីជើងចាស់មានឈ្មោះទាំងជាតួឯកស្រីនិងជាតួរងនាង Jakjan Akhamsiri កាលពីថ្ងៃទី១០ ខែធ្នូរម្សិលមិញនេះបានដឹកដៃគូជាមួយគូស្នេហ៍ចូលរោងការហើយ។
ដោយតារាស្រីនាង Jakjan មុនឈានដល់មង្គលការលើកនេះរូបនាងក៏ឆ្លងកាត់ឧបសគ្គស្នេហាជាច្រើនផងដែរ។ ដោយកាលពីច្រើនឆ្នាំមុនរូបនាងក៏ធ្លាប់មានគូស្នេហ៍ជិតរៀបការម្នាក់ផងដែរតែក៏ត្រូវខកចិត្តផ្ដាច់ពាក្យគ្នាវិញ ហើយមកលើកនេះទៀតមានគម្រោងរៀបការតាំងពីឆ្នាំមុនមកម្លេះ តែក៏ត្រូវពន្យាពេលព្រោះមានពត៌មានចចាមអារ៉ាមមិនល្អរបស់គូស្នេហ៍។ តែចុងក្រោយរឿងចចាមអារ៉ាមក៏ត្រូវបានដោះស្រាយវិញព្រោះជារឿងមិនពិត រូបនាងនិងគូស្នេហ៍នៅតែមានចំណងស្នេហ៍ផ្អែមល្ហែមនិងបានដឹកដៃគ្នាចូលរោងការមានការជូនពរពីសាច់ញាតិ្ដនិងមិត្ដភក្ដិជាច្រើននាក់ផងដែរ។ តោះមកមើលទិដ្ឋភាពថ្ងៃមង្គលការរបស់តារាស្រីនាង Jakjan និងគូស្នេហ៍អ្នកជំនួញ៖
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ