ជាតារាល្បីមែន! តែ មាស សុខសោភា ស្រាប់តែរៀបរាប់រឿងក្នុងចិត្តយ៉ាងដូច្នេះថា….!

ជាការពិតណាស់ សព្វថ្ងៃនេះតារាចម្រៀង មាស សុខសោភា កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ហើយគ្រប់គ្នាក៏តែងតែចាប់អារម្មណ៍ក្នុងសិល្បៈជាច្រើនរបស់នាងផងដែរ។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ នាងបានបង្ហោះសាររៀបរាប់ និងត្អូញត្អែរពីជីវិតតស៊ូរបស់ខ្លួន ហើយក៏ផ្ដាំទៅខ្លួនឯងឲ្យមានចិត្តករុណា បែបនេះថា៖

After Footer (Active) - damrei Mr1 Zone2

«វិថីជីវិតបានបង្រៀនឱ្យខ្ញុំឆ្លងកាត់រយលានហេតុផលទាំងរឿងល្អ និង អាក្រក់ តែខ្ញុំមិនបោះបង់ក្នុងការរៀនអំពីជីវិតមួយនេះឡើយ ខ្ញុំនឹងស្វែងរកសេចក្តីសុខដែលនៅរាយប៉ាយនៅក្នុងលោកនេះមកផ្គុំដើម្បីរក្សាទុកក្នុងប្រអប់បេះដូងនៅថ្ងៃណាមួយ ត្រូវស៊ូអត់ធន់ កុំចុះចាញ់ ខន្តី មេត្តាករុណា ដោះស្រាយ សូមប្រើជិវិតមួយនេះឱ្យដល់ទីបញ្ចប់ស៊ូ ស៊ូ ស៊ូ»

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងរំភើបចំពោះការតាំងចិត្តរបស់តារាស្រីរូបនេះ ហើយគ្រប់គ្នាក៏សង្ឃឹមថាបំណងប្រាថ្នារបស់នាងនិងបានសម្រេចនៅថ្ងៃខាងមុខនេះផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី