Dew Arisara ហួសចិត្តខំជួយយកអាសារអោយកន្លែងជ្រកពេលជួបទុក្ខលំបាកដល់ចុងក្រោយសងនាងវិញដោយការ…..! មានរូបភាព
តាំងចិត្តថាជួយយកអាសាដល់អ្នកធ្លាប់ស្គាល់ដោយការផ្ដល់កន្លែងស្នាក់នៅកំឡុងពេលជួបទុក្ខលំបាក តែតួឆ្នាស់ស្រីស្អាតស៊ិចស៊ីយ៉ាង Dew Arisara បែរជាមកជួបរឿងដែលនឹកស្មានមិនដល់
ដោយថ្មីៗនេះ Dew Arisara បានចេញមកនិយាយរឿងរ៉ាវខាងលើនៅក្នុងហ្វេសបុក Due Arisara ដោយបញ្ចាក់ថា “គិតយ៉ាងម៉េច…….អ្នកដែលទទួលបានការជួយក្នុងពេលមានទុក្ខលំបាក ដោយផ្ដល់កន្លែងស្នាក់នៅ ក្នុងកំឡុងពេលមានបញ្ហា តុបតែងផ្ទះទិញរបស់របរកែកុនថ្មីអោយម៉ាស្អាត ដល់ថ្ងៃរើចេញ…..អ្វីគ្រប់យ៉ាងដែលមាននៅក្នុងផ្ទះក៏ប្រគល់អោយតែម្ដង ព្រោះមិនបានគិតអ្វីនោះទេដូចជាទូរទស្សន៍….”
“ប៉ុន្ដែគាត់ដោះអស់សូម្បីតែមា៉ស៊ីនត្រជាក់ គឺគ្រប់ម៉ាស៊ីនត្រជាក់ទាំងអស់ដែលមាន បន្សល់ទុកតែកំទេចកំទីដោយគ្មានម៉ាស៊ីនត្រជាក់ គឺចង់ដឹងខ្លាំងណាស់ថាយល់យ៉ាងម៉េច តើនេះខុសដែរទេ ឬមួយគាត់យល់ត្រូវតែយើងយល់ថាខុស ថាការដែលអោយគឺយកអោយអស់គ្មានសល់តែម្ដងទៅ ចង់សួរយល់ឃើញថាមនុស្សភាគច្រើនគិតយ៉ាងម៉េច”
រឿងនេះមិត្តៗហើយនិងអ្នកគាំទ្រនាំគ្នាចូលទៅ comment បញ្ចេញមតិយោបល់ជាច្រើន ហើយចំណែកឯកញ្ញា Dew ក៏បានឆ្លើយឆ្លងទៅមក ប្រាប់ថាផ្ទះនិងជាផ្ទះចាស់របស់អ្នកម៉ាក់ ទើបអ្នកម៉ាក់ក៏បានសម្រេចចិត្តថានិងតុបតែងកែកុនផ្ទះថ្មីដើម្បីជួយអ្នកខាងលើនិងបានស្នាក់នៅកំឡុងជួបទុក្ខលំបាក ដល់ពេលនាងបានដឹងរឿងទាំងអស់និងទើបនាងមិនយល់ហើយចេញមកដាក់ជាសំនួរបែបនិងតែម្ដងទៅ
អត្ថបទដោយ : នីត្តា