អត់យកសក់វែងទៅតាមទេ! Mark-Nadech បបួលក្រុមមិត្តភ័ក្ដប្រុសៗទៅដើរលេងនៅកោះដំរីរូបភាពមួយសន្លឹកៗនិយាយពីថាឡើងសាច់ដុំភ្នែក!! មានរូបភាព
ជាដំណើរកំសាន្ដដែលគ្រប់គ្នាឃើញហើយចង់សុំទៅតាមជួបដែរជាពិសេសស្រីៗ ព្រោះដំណើរកំសាន្ដនេះជាក្រុមបុរសៗទាំងអស់ បោះមេដោយ Nadech Kugimiya និងប្អូនប្រុសរួមជាមួយនិងមិត្តស្និតស្នាលមកចូលរួមជាមួយដែរ ក្រៅពីនេះនៅមានបងប្រុសសិ្នតស្នាលយ៉ាង Mak Prin មកចូលរួមបង្កើតភាពស្រស់ស្រាយអោយការដើរលេងលើកនេះកាន់តែអ៊ូអរឡើង
សូមប្រាប់ថាសមុទ្រុនៅកោះដំរីរង្គើរព្រោះតែនៅក្នុងយូធូបរបស់ Nadech Kugimiya បាននាំយករូបភាពគួអោយស្រលាញ់ៗមិត្តរភាពរវាងមិត្តៗនិងកិច្ចការដែលធ្វើរួមគ្នារបស់បុរសៗយើងមកចែករំលែកអោយបានឃើញ
អាចនិយាយបានថាវគ្គនេះលែងមួយអស់ដៃពិតៗ ដូចជាលោតទឹក ជិះជិះ ATV កាត់ព្រៃ ជិះស្គីលើទឹក ជិះម៉ូតូមើលទេសភាពជុំវិញកោះ ចេញទៅចាប់មឹក ហើយនៅមានជាច្រើនទៀត
ក្រៅពីនេះនៅបានឃើញសមត្ថភាពរបស់ Nadech ក្នុងការច្រៀងចំរៀងនិងនិពន្ធបទភ្លេងកោះដំរីទៀតផង អ្នកគាំទ្រពេញចិត្តណាស់ ជាការចងចាំដ៏ល្អសម្រាប់កំលោះៗមែនហើយ….អាចទៅមើលពេញបានក្នុងយូធូប Nadech Kugimiya
អត្ថបទដោយ : នីត្តា