ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា បច្ចុប្បន្ននេះ Aum Patchrapa និង គូស្នេហ៍ហាយសូលោក Pok កំពុងតែមានទំនាក់ទំនងយ៉ាងផ្អែមល្ហែមនិងគ្នា ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនច្រណែន និងទន្ទឹងរង់ចាំថ្ងៃពិសេសរបស់អ្នកទាំងពីរសឹងតែគ្រប់គ្នាទៀតផង។
ជាក់ស្ដែងស្រាប់តែថ្មីៗនេះ ខណៈចូលរួមក្នុងកម្មវិធីផ្ដល់បទសម្ភាសន៍ គ្រាន់តែសួរដល់រឿងរៀបការ Aum ស្រាប់តែឆ្លើយទៅកាន់អ្នកកាសែតថា៖
«ទោះបីជានាង និង គូស្នេហ៍ទាក់ទងមើលចិត្តគ្នាអស់រយៈពេលជាង ៤ ឆ្នាំហើយក៏ដោយ តែនាងនៅពុំទាន់មានគម្រោងរៀបការអ្វីនោះទេ ហើយចំពោះគ្រួសារទាំងសងខាងក៏ពួកគាត់មិនបានសួរនាំ ឬ ជំរុញឲ្យអ្នកទាំងពីររៀបមង្គលការនោះដែរ»
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជាខកចិត្ត និងសង្ឃឹមថ្ងៃឆាប់ៗខាងមុខ តារាស្រីរូបនេះនិងគូស្នេហ៍មានគម្រោងរៀបការឆាប់ៗនេះ ព្រោះ Aum ពេលនេះអាយុក៏ច្រើនដែរហើយ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី