មិននឹកស្មានសោះ! ផន សុផារី បង្ហាញអារម្មណ៍បែបនេះ ពេលឃើញល្ខោនបាសាក់សម្ដែងលើទឹកដីក្រុងអង្គរ មុខលានជល់ដំរីដំបូង!
ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ អតីតតារាកំប្លែង និងជាអ្នកសម្ដែងល្ខោនបាសាក់អ្នកនាង ផន សុផារី ដែលបច្ចុប្បន្ននេះថ្វីត្បិតតែអ្នកនាង ឃ្លាតឆ្ងាយពីសិល្បៈបន្ដិចមែន តែក្នុងចិត្តអ្នកនាងនៅតែជាប់ក្នុងសកម្មភាពសិល្បៈខ្លាំងដដែល។
ជាក់ស្ដែងដូចជាថ្មីៗនេះ ខណៈអ្នកនាងមានភារកិច្ចទៅសម្ដែងល្ខោនបាសាក់នៅទឹកដីខេត្តសៀមរាប ដែលរៀបចំឡើងនៅមុខលានជល់ដំរីដំបូង អ្នកនាងក៏បានបង្ហាញអារម្មណ៍រំភើបទៅកាន់មហាជនយ៉ាងដូច្នេះថា៖
«រំភើបស្ទើរស្រក់ទឹកភ្នែក! ទីបំផុត ថ្ងៃដែលសិល្បៈល្ខោនបាសាក់ ភី សុគន្ធី បានសម្តែងដំបូង គឺនៅលើទឹកដីអង្គរ (ទីលានជល់ដំរី)។ បងប្អូន ដែលមិនបានមកទស្សនាផ្ទាល់ នាងខ្ញុំនឹងធ្វើការ live ជូនទស្សនាណា»
តាមរយៈការបង្ហោះនេះ ក៏បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនបង្ហាញអារម្មណ៍រំភើបផងដែរ ព្រោះឃើញសិល្បៈល្ខោនបាសាក់ខ្មែរ បានសម្ដែងទៅទឹកដីអង្គរជាមួយប្រាសានអឆ្ឆរិយៈរបស់ខ្មែរយើងផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី