កាលពីពេលថ្មីៗកន្លងទៅនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅឃើញតារាស្រី Magie ទម្លាយដំណឹង ស្វាមីរបស់នាងលោក Pok Mindset មានជំងឺដុសដុំសាច់នៅក្នុងខួរក្បាល ជាហេតុធ្វើឲ្យគ្រប់គ្នាមានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ។
ជាក់ស្ដែងស្រាប់តែថ្មីៗនេះ តារាស្រី Magie បានរៀបរាប់ទាំងអួលដើម.ក នៅពេលឃើញស្វាមីទទួលបានការវះកាត់បានសម្រេចយ៉ាងដូច្នេះថា៖
«នាងសប្បាយចិត្ត និង រំភើបចិត្តជាខ្លាំង ដែលស្វាមីរួចផុតពីព្យុះភ្លៀងដ៏ធំនៅក្នុងជីវិតបែបនេះ ហើយសុំឱ្យនាង និង ស្វាមីរស់នៅជាមួយគ្នាថែកូនថែចៅដល់ចាស់កោងខ្នងផងដែរ»
យ៉ាងណាមិញ ក្រុមគ្រូពេទ្យក៏បានបញ្ជាក់ថា ដុំសាច់របស់ Pok បើជាដុំសាច់កាចនោះ គឺមិនលើសពី ២ ឆ្នាំនោះទេ អ្នកជំងឺនឹងអាចស្លាប់ តែជាសំណាងល្អវាមិនមែនជាដុំសាច់កាចឡើយ ហើយពេលនេះលោក Pok ក៏ទទួលបានការវះកាត់ជោគជ័យផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី