តារាស្រី Woonsen ក៏ជាតារាស្រីមួយរូបដែលកំពុងតែទាក់ទាញបាននូវការគាំទ្រ និងប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុងប្រទេសនិងក្រៅប្រទេស។
ប្រិយមិត្តច្បាស់ជាបានដឹងហើយថា ក្នុងពេលបច្ចុប្បន្ននេះនាងកំពុងតែសំងំសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយនឹងអភិជនកាន់មុខជំនួញជាច្រើននៅក្នុងដៃមួយរូបរយៈពេលជាង៥ឆ្នាំហើយ ក្រោយពីនាងបានបែកបាក់ជាមួយនឹងអតីតស្វាមីរបស់នាង។
ថ្មីៗកន្លងទៅនេះនាងបានចេញមុខបញ្ជាក់យ៉ាងច្បាស់ពាក់ពន្ធទៅនឹងរឿងគំរោងរៀបការ ដែលមហាជនជាច្រើនមានចម្ងល់ថាពេលណានាងនិងគូស្នេហ៍ដឹកដៃគ្នាចូលរោងការ។ នាងបានបញ្ជាក់ច្បាស់ៗថា សម្រាប់ទំនាក់ទំនងស្នេហារបស់នាងនិងគូស្នេហ៍ ពេលនេះគឺកំពុងតែមានក្តីសុខយ៉ាងខ្លាំង ប៉ុន្តែសម្រាប់រឿងគំរោងរៀបការនោះគឺនាងនៅមិនទាន់បានគិតគូរនោះទេ ប្រសិនបើនាងមានគំរោងមែនក៏នាងត្រូវការពិភាក្សាជាមួយនឹងដៃគូរបស់នាងដែរ តែសម្រាប់ពេលនេះគឺនាងនៅចង់បន្តរមើលចិត្តគ្នាសិន មិនទាន់គិតរឿងរៀបការនោះទេ៕