លោក Pong Nawat ទើបតែដាច់ចិត្តទម្លាយមូលហេតុដែលលោកមិនទាន់មានគូស្នេហ៍នឹងគេ!

លោក Pong Nawat គឺជាតារាប្រុសមួយរូបដែលមានទេពកោសល្យខ្ពស់ក្នុងការសម្តែង និងមានរូបសម្រស់ស្រស់សង្ហាមិនចាញ់សិស្សប្អូនជំនាន់ក្រោយទេ បើទោះបីជាលោកមានអាយុ ៤២ឆ្នាំហើយក៏ដោយ។

មានមហាជនជាច្រើនតែងតែដាក់សំនួរទៅលោកថា ពេលណាទើបលោកព្រមស្វែងរកដៃគូប្រចាំចិត្តដូចគេ ព្រោះមិត្តរួមអាជីពជាច្រើនមានគូស្នេហ៍ ហើយអ្នកខ្លះបានរៀបការមានកូនអស់ហើយ។

កាលពីពេលថ្មីៗកន្លងទៅ លោក Pong Nawat ទើបតែដាច់ចិត្តទម្លាយពីមូលហេតុដែលលោកនៅមិនទាន់មានគូស្នេហ៍នឹងគេ ទាំងដែលពេលនេះលោកមានអាយុរៀងច្រើនដែរហើយ។ លោកបានបង្ហើបប្រាប់ថា មិនមែនលោកមិនចង់រកគូស្នេហ៍នោះទេ គឺលោករកមិនទាន់ឃើញ ហើយរឿងស្នេហាគឺមិនអាចគិតទៅលើអាយុតិចរឺច្រើននោះទេ។​ ណាមួយពេលបច្ចុប្បន្នលោកកំពុងតែមានការមមារញឹកក្នុងការងារសិល្បៈរបស់លោកផង មិនមានពេលវេលាក្នុងការស្វែងរកដៃគូនោះទេ អញ្ចឹងពេលណាដល់គូគឺពេលហ្នឹងហើយ៕

After Footer (Active) - damrei Mr1 Zone2