ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងថៃលោក Weir Sukollawat និងតារាស្រី Bella Ranee បែកបាក់គ្នាមក មហាជនជាច្រើនបាននាំគ្នាដាក់ការសង្ស័យ និងចេះតែនិយាយថា Weir មានជនទី៣ គ្រប់ពេលដែលលោកស្និតស្នាលនិងតារាស្រីផ្សេងៗផងដែរ។
ជាក់ស្ដែងស្រាប់តែពេលនេះ តារាសម្ដែងប្រុសរូបនេះបានចេញមុខបកស្រាយនៅមុខអ្នកកាសែត យ៉ាងដូច្នេះថា៖
«ចំពោះរឿងដែលមហាជនសង្ស័យថាលោកមានអ្នកទី៣ នោះគឺលោកមិនមាននោះទេ ហើយលោកក៏គិតថាអ្នកគ្រប់គ្នាមិនគួរលើករឿងជនទី៣ ថាជាអ្នកនេះឬ អ្នកនោះឡើយ ព្រោះវាអាចនឹងប៉ះពាល់ដល់នារីដែលត្រូវគេចោទថាជាជនទី ៣ នោះ ជាពិសេស Ploy តែម្តង ដែលមហាជនតែងតែសង្ស័យថាទាក់ទងលោក ព្រោះលោក និង Ploy ស្គាល់គ្នា ស្និទ្ធស្នាលគ្នា ក៏ព្រោះតែធ្លាប់ថតរឿង និង រួមការងារជាមួយគ្នា»
មិនត្រឹមតែប៉ុនណោះ តារាប្រុសរូបនេះក៏សំណូមពរឲ្យមហាជន និងហ្វេនៗគ្រប់គ្នា បញ្ឈប់ការសង្ស័យរឿងលោកមានជនទី៣ ព្រោះការបែកបាក់គ្នារបស់លោកគឺដោយសារតែចិត្តខុសគ្នា៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី