បែកធ្លាយ! ប្អូនស្រី ហ៊ិន ចាន់នីរ័ត្ន ទម្លាយរឿងបងស្រីមានបញ្ហាជាមួយម្ដាយកន្លងមក!

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើននាំគ្នាភ្ញាក់ផ្អើល នៅពេលឃើញគណនីហ្វេសប៊ុកមួយឈ្មោះ Zeii Pov បានបង្ហោះរូបភាព និងសារហួសចិត្តទៅកាន់កញ្ញា ហុិន ចាន់នីរ័ត្ន ដែលមិនបានខ្វាយខ្វល់ម្ដាយអស់រយៈពេលជាច្រើនឆ្នាំផងដែរ។

ក្នុងនោះកញ្ញាបានរៀបរាប់ថា៖​

After Footer (Active) - damrei Mr1 Zone2

«ខ្ញុំមិនជឿថារយៈពេលច្រើនឆ្នាំមកនេះ បងធ្វើដូចមិនដឹងរឿងអីនោះទេ បងអាចលាក់បាំងភ្នែកមហាជនបាន អាចកុហកអ្នកគាំទ្របងបាន តែបងមិនអាចលាក់បាំងការពិតនឹងប្រវត្តិរបស់ខ្លួនឯងបានមួយជីវិតនោះទេ រឹតតែមិនអាចកុហកខ្លួនឯងទៀត។ មិនមែនបំពុលចង់ល្បីទេ តែសូមបងបើកនេត្រាមើលម្តាយយើងផង ហើយគិតមើលម្តងទៀតថាម្តាយរបស់យើងគាត់ចំណាស់ប៉ុន្មានហើយ… តើគាត់អាចនៅជាមួយយើងបានប៉ុន្មានឆ្នាំទៀត?»

ក្រោយពេលលឺបែបនេះ ហ្វេនជាច្រើនពិតជាភ្ញាក់ផ្អើល និងមិននឹកស្មានថាពិធីការិនីស្រីរូបនេះ មានបញ្ហាជាមួយម្ដាយខ្លួនបែបនេះនោះទេ ហើយគ្រប់គ្នាក៏មិនទាន់ដឹងថាដោយសារមូលហេតុអ្វីដែល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី