ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះតារាសម្ដែងថៃលោក Pong Nawat មានអាយុ៤២ឆ្នាំហើយ តែងាកទៅមើលជីវិតស្នេហាវិញ លោកនៅតែមិនទាន់បើកចិត្តទទួលយកនារីណាម្នាក់មកធ្វើជាគូស្នេហ៍នោះទេ។
ជាក់ស្ដែងចំពោះរឿងស្នេហានេះវិញ ថ្មីៗនេះតារាប្រុសរូបនេះ បានបង្ហើបប្រាប់ទៅកាន់មហាជនយ៉ាងដូច្នេះថា៖
«រឿងស្នេហាមិនអាចកំណត់ទៅលើអាយុតិច ឬ ច្រើននោះទេ ហើយអ្វីដែលសំខាន់នោះ គឺពេលនេះលោកកំពុងតែរវល់នឹងការងារសិល្បៈខ្លាំង មិនមានពេលវេលាគ្រប់គ្រាន់ទទួលយកអ្នកណាម្នាក់មកដើរផ្លូវជីវិតគូរួមជាមួយនោះដែរ ពេលណាដល់គូគឺពេលនោះចុះ»
ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាអស់សង្ឃឹម តែក៏មានហ្វេនៗមួយចំនួនបាននាំគ្នាជូនពរនិងសង្ឃឹមថាតារាប្រុសរូបនេះ ឆាប់ដល់គូខាងមុខនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី