Bow Maylada គ្រាន់តែឃើញ Alek ដោះអាវបង្ហាញសាច់ដុំកង់ៗហាត់ប្រាណស្រាមតែប្រញាប់ចូលទៅ comment លឿនដូចរន្ទះ!! មានរូបភាព

អ្នកមានស្នេហ៍តែងតែមើលទៅលេចធ្លោរជានិច្ច មួយរយៈនេះទៅណាមកណាមានតែអ្នកបង្អាប់អ្នកកំលោះរូបសង្ហា Alek Theeradej ក្រោយពីបង្ហាញខ្លួនច្បាស់លាស់ថាកំពុងមើលចិត្តគ្នានិងតួ​ឯកស្រី Bow Maylada បានមួយរយៈហើយ បេះដូងក្លាយទៅជាពណ៌ផ្កាឈូកអស់ទៅហើយ ប៉ុន្ដែនៅមិនភ្លេចក្នុងការមើលថែសុខភាពផងដែរ

ដូចជាក់ស្ដែងនេះក៏បានឃើញ Alek ទៅក្លិបហាត់ប្រាណបន្ថែមភាពរឹងមុំានិងធ្វើអោយរាងកាយកាន់តែសមសួនថែមទៀត គ្រាន់តែឃើញសាច់ដុំក្រមុំៗក៏ស្រែកភ្លាត់សម្លេងអស់ទៅហើយ ហើយផុសនេះសាម៉ីខ្លួនក៏មានសរសេរឃ្លាថា “20 ក្បាច់ x 15-20 ជុំ. x 4 sets = រូបចុងក្រោយ”

After Footer (Active) - damrei Mr1 Zone2

ហើយវគ្គនេះក៏មានកញ្ញា Bow Maylada ចូល comment ខ្លីៗដែរថា “អូយយយយយ” ចំណែកឯអ្នកបណ្ដាញសង្គមក៏ comment ជាច្រើនទៀត ជាពិសេសលង់និងរូបរាងកាយរបស់ Alek និងតែម្ដងសាច់ដុំកង់ៗណែនៗពិតៗ

អត្ថបទដោយ : នីត្តា