មហាជនជាច្រើនបានដឹងរួចមកហើយពីសមត្ថភាពដ៏ប៉ិនប្រសប់របស់កំពូលតារាសម្តែងប្រុសគឺលោក Por Thrisadee បើទោះបីជាលោកបានលាចាកលោកជាច្រើនឆ្នាំមកហើយក៏ដោយ ក៏លោកបានបន្សល់នូវស្នាដៃសម្តែងជាច្រើន។
ហើយអ្វីដែលរឹតតែគួរអោយកោតសសើរនោះគឺ កំពូលតារាសម្តែងប្រុសរូបនេះ បានបន្សល់ទុកនូវតំណក់ឈាមដែលមានទេពកោសល្យមិនចាញ់លោកប៉ានោះទេ។
កាលពីពេលថ្មីៗនេះ កូនស្រីសំណព្វចិត្តក្តោបឪកាសបានជាតំណែងតួឯកស្រីវ័យក្មេងនៅក្នុងរឿងភាគថៃរបស់ប៉ុស្តិ៍ One31 ទាំងដែលខ្លួនទើបតែមានអាយុ ៨ឆ្នាំតែប៉ុណ្ណោះ។ បើនិយាយពីអ្នកម្តាយវិញ បានបង្ហាញនូវអារម្មណ៍រីករាយយ៉ាងខ្លាំងដែលកូនស្រីសំណព្វចិត្តមានទេពកោសល្យនៅក្នុងវិស័យសិល្បៈសាកសមជាកូនស្រីសំណព្វរបស់ខ្លួនពិតមែន៕