មិនធម្មតា! ត្រឹមរយៈពេលប្រហែលមួយអាទិត្យ តារាប្រុស Pok ចំណាយអស់មួយលានបាតជាងសម្រាប់វះកាត់ព្យាបាលដុំសាច់ក្នុងខួលក្បាល!
កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភយ៉ាងខ្លាំងនៅពេលតារាប្រុស Pok Mindset ត្រូវបញ្ជូនចូលមន្ទីរពេទ្យ និងត្រូវធ្វើការវះកាត់ដុំសាច់ក្នុងខួលក្បាលចេញជាបន្ទាន់។
ហើយពេលនេះគឺជាដំណឹងដ៏ល្អបំផុតសម្រាប់ក្រុមគ្រួសារក៏ដូចជាអ្នកគាំទ្ររបស់លោក ព្រោះការវះកាត់ព្យាបាលគឺបានដំណើរការដោយជោគជ័យល្អណាស់ ពេលនេះអាការៈក្រោយពេលចេញពីមន្ទីរពេទ្យក៏បានប្រសើរឡើងហើយដែរ។
តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺលោកបានចំណាយទឹកប្រាក់សរុបសម្រាប់ការវះកាត់ព្យាបាលដុំសាច់ក្នុងខួលក្បាលរបស់លោកអស់ដល់ទៅ ១លានបាតជាង បើគិតជាដុល្លារគឺប្រមាណ ៤ម៉ឺនដុល្លារឯណោះ សូម្បីតែលោកផ្ទាល់ក៏មានការភ្ញាក់ផ្អើលដែលត្រូវចំណាយអស់ថ្លៃបែបនេះដែរ។ នេះក៏ជារឿងសំណាងមួយផងដែរ ដែលលោកជាត្រកូលអភិជនមួយរូប និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការចំណាយក្នុងការព្យាបាលជំងឺដ៏កាចសាហាវមួយនេះ៕