សុខ ស្រីនាង គ្រាន់តែបានរួមការងារជាមួយរៀមច្បងជាលើកដំបូងភ្លាម ក៏ពោលពាក្យបែបនេះភ្លែត!

សុខ ស្រីនាង គឺជាតារាចម្រៀងស្រីមួយរូបដែលមហាជនភាគច្រើនស្គាល់ថាជាតារាស្រីដែលមានអត្តចរិកស្លូតបូតនិងសុភាពរៀបសារ តែមានសមត្ថភាពខ្ពស់នៅក្នុងវិស័យចម្រៀង។
តារាស្រីមួយរូបនេះបានឈានជើងចូលនៅក្នុងវិស័យសិល្បៈចម្រៀងខ្មែរអស់រយៈពេលជាច្រើនឆ្នាំណាស់មក និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ បទចម្រៀងរបស់តារាស្រីរូបនេះ គឺភាគច្រើនគឺជាបទចម្រៀងបែបមនោសច្ចេតនា ដែលសាកសមទៅនឹងសំឡេងដ៏ផ្អែមរបស់នាង។
ហើយកាលពីពេលថ្មីៗកន្លងទៅនេះ តារាស្រី សុខ ស្រីនាង ក្តោបបានកាសចូលរួមការងារជាមួយនឹងកំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជាមួយរូប គឺអ្នកនាង ក សុគន្ធកញ្ញា។ គ្រាន់តែចាប់បានកាសនេះភ្លាម តារាស្រី សុខ ស្រីនាងក៏បានពោលពាក្យបែបនេះភ្លាមនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ នេះជាលេីកទីមួយហេីយដែលរួមការងារជាមួយរៀមច្បង Aok Sokunkanha – ឱក សុគន្ធកញ្ញា បេីនិយាយពីអាម្មណ៍គឺរំភេីប និងរីករាយណាស់ ចាប់ដៃធ្វើការងារលើកទីមួយមែន ប៉ុន្តែធ្វើការបានដោយរលូន ក្រោមការយកចិត្តទុកដាក់ពីបងស្រីផ្ទាល់ និងក្រុមការងារទាំងអស់ផងដែរ Love&respect 🙂 ❤️