ទៅស្គាល់មុខឪពុកបង្កើតតារាប្រុស Nay Naphat ដោយខាងលោកស្រី Moo Pimpaka ទទួលស្គាល់ថាជាការជ្រុលជ្រួស

បើ​និយាយ​ពី​អ្នក​ម្ដាយ​ដែល​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង​រហូត​​កូន​មានអនាគតល្អ ច្បាស់ជាជៀសមិនរួចពីអ្នកម្តាយដ៏ស្រស់ស្អាត Moo Pimpaka Siangsomboon ដែលសព្វថ្ងៃមានកូនប្រុសពេញកំលោះរូបសង្ហា Nay Naphat Siangsomboon ហើយថែមទាំងពេញនិយមខ្លាំងទៀត ទាំងការផ្សាយពាណិជ្ជកម្មនិងថតស្ប៉ត មានការងារចូលមិមិនដែលទំនេរ ។

កាលពីគ្រាកន្លងមកលោកស្រី Moo ធ្លាប់ចេញមកផ្តល់បទសម្ភាសន៍ និយាយអំពីផ្លូវជីវិតនៅថ្ងៃដែលគាត់ដឹងថាគាត់មានកូន តាម​រយៈ​កម្មវិធីផ្តល់បទសម្ភាសន៍មួយ ពេលដឹងហើយសូមលើកមេដៃឲ្យ ព្រោះគាត់ពិត​ជា​ស្ត្រី​ដ៏រឹងមាំម្នាក់។

គាត់និយាយថា កាលនោះគាត់មិនទាន់ចេះ
គិតអ្វីទេ គាត់មិនដែលចង់មានជីវិតគូឡើយ តែគាត់បែរជាយល់ព្រមរៀបការមានកូន ទាំងដែលខ្លួនមិនស្រឡាញ់ភាគីខាងប្តីទាល់តែសោះ ដោយភាគីខាងប្តីស្រឡាញ់លោកស្រីតែម្ខាង ។

​កាលគ្រានោះ​កេរ្តិ៍​ឈ្មោះ​របស់​លោកស្រីកំពុងល្បីខ្លាំង​ គាត់ទាក់ទងគ្នាជាមួយអតីតស្វាមីហើយជ្រុលជ្រួសមុនរៀបការ ។

គ្រប់យ៉ាងវាចាប់ផ្តើមកើតឡើង នៅពេលដែលលោកស្រីកំពុងថតកុន លោតហក់វាយតប់ពេញទំហឹង មិនដឹងខ្លួនទាល់តែសោះ ស្រាប់តែពិនិត្យមើលទើបដឹងខ្លួនឯងមានកូន ភ្លាមៗលោកស្រីស្រាប់តែមានអារម្មណ៍ថាពិភពលោកដូចជាស្រស់បំព្រងមួយរំពេច ។

អតីតកាល

កាលពីពេលកន្លងមក លោកស្រីមានអារម្មណ៍ឯកោណាស់ រស់នៅខ្លួនមួយមានលុយក៏មិនដឹងដើម្បីនរណា សុខៗស្រាប់តែដឹងថាមានកូន អារម្មណ៍ក៏ប្រែមកមានក្តីសុខជីវិតមានន័យជាងមុន បូករួមទាំងគេលុត​ជង្គង់​សុំរៀបការ នឹង​សន្យាមើល​ថែ​គាត់អស់មួយជីវិត លោកស្រីក៏យល់ព្រមរៀបការ ហើយគិតថានៅៗទៅច្បាស់ជាស្រឡាញ់គ្នាហើយ ។

អតីតកាល

ថ្ងៃរៀបការលោកស្រីគិតថា ចង់​រៀប​ការ​ឲ្យ​សង្គម​បាន​ដឹង​​ប៉ុណ្ណោះ នៅ​ពេល​នោះលោកស្រីមាន​ជម្រើស​តែ​ពីរ​ មួយគឺ​រត់​ទៅ​ក្រៅ​ប្រទេស​ ពីរគឺរៀបការ​ ហើយលោកស្រីរើសជម្រើសទី ២ ។

ប៉ុន្តែ​ក្រោយ​រៀបការ ជីវិត​រៀបការ​មិន​ដូច​អ្វី​ដែល​គាត់គិត​នោះ​ទេ លោកបានលាឈប់ពីសិល្បៈ  លុបចោលការងារជាច្រើន ដោយសង្ឃឹមថាគេនឹងមើលថែគាត់ដូចដែលបានសន្យាមែន ប៉ុន្តែ​ក្រោយរៀបការនៅជាមួយគ្នាបាន ៣​ខែ​ ទើបលោកស្រីស្គាល់​ពីចរិតពិត​របស់ស្វាមី ម្ល៉ោះហើយលោកស្រីក៏សម្រេចចិត្តលែងលះគ្នាតែម្តង ។

ក្រោយពេលពេល​បែក​គ្នា លោក​ស្រីជឿជាក់លើខ្លួនឯងណាស់ ទាំងស្អាតទាំងមាន រឿងអីគ្រាន់តែកូនមួយចិញ្ចឹមមិនរស់ ហើយគាត់ពិតជាធ្វើបានមែន ៕

ឪពុករបស់ Nay
ឪពុករបស់ Nay

ប្រភព៖ Thai Entertainment