តារាស្រី Kao Supassara គឺជាតារាស្រីវ័យ ២៦ ជិតចូល ២៧ឆ្នាំមួយរូប ដែលមានរូបរាងស្រស់ស្អាតស៊ិចស៊ី ហើយបើនិយាយពីទេពកោសល្យក្នុងការសម្តែងវិញក៏មិនចាញ់តារារៀមច្បងនោះដែរ។
រឿងជាច្រើនដែលតារាស្រីរូបស្រស់រូបនេះបានចូលរួមសម្តែងមានដូចជា៖ Hormones, O-Negative, Pbee Kaew Nang Hong និងរឿងភាគថៃជាច្រើនរឿងទៀត ហើយនាងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនក៏ដូចជាហ្វេនរបស់នាង។
តារាស្រីរូបនេះតែងតែបង្ហោះនូវរូបថតដ៏ស្រស់ស្អាត បង្អួតរាងស៊ិចស៊ីរបស់នាងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាង និងទាក់ទាញចិត្តហ្វេនអោយលង់ស្នេហ៍នាងកាន់តែខ្លាំងឡើងៗ។
ហើយកាលពីពេលថ្មីៗកន្លងទៅនេះ តារាស្រីរូបនេះបានបង្ហោះនូវរូបថតដើរកំសាន្តនៅមាត់សមុទ្រ ដែលបង្ហាញនូវរាងដ៏ស៊ិចស៊ីរបស់នាងក្នុងឈុតប៊ីគីនី ធ្វើអោយហ្វេនឃើញហើយទប់ចិត្តមិនសសើរមិនបាន៕
After Footer (Active) - damrei Mr1 Zone2