កប់ណាស់! សង្សារទើបសុំរៀបការថ្ងៃមុន ឥលូវ Prang បង្ហើបរឿងនេះហើយ!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រី Prang Kannarun ដែលមួយរយៈពេលមុន នាងត្រូវបានគូស្នេហ៍លុតជង្គង់សុំរៀបការយ៉ាងរ៉ូមែនទិច ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយរំភើបចិត្តយ៉ាងខ្លាំងទៀតផង។

យ៉ាងណាមិញក្រោយពេលដែលតារាស្រីរូបនេះ ត្រូវបានគូស្នេហ៍សុំរៀបការរួច ខណៈពេលផ្ដល់បទសម្ភាសន៍ នាងក៏បានបង្ហើបថា៖

After Footer (Active) - damrei Mr1 Zone2

«ចំពោះគម្រោងរៀបការគឺ សូមឱ្យចាំឆ្លងឆ្នាំក្រោយសិន ព្រោះបើគិតគូរឥឡូវនេះក្រែងលោមិនទាន់។ សម្រាប់គំនិតនាង បើរៀបការគឺចង់រៀបចំកម្មវិធីតិចតួចប៉ុណ្ណោះ សប្បាយៗ ជាមួយមិត្តភក្តិនៅឯឆ្នេរសមុទ្រ តែគូស្នេហ៍របស់នាងវិញ គឺចង់ចាត់ចែងកម្មវិធីធំ ពីព្រោះអាចអញ្ជើញមិត្តភក្តិចូលរួមបានច្រើន ដើម្បីជួបជុំ ជប់លៀងជាមួយគ្នាផងដែរ»

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសង្ឃឹមថាតារាស្រីរូបនេះ ឆាប់ដល់ថ្ងៃពិសេសថែមទៀតផង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី