ចុម! តារាស្រី Aff Taksaorn ស្រាប់តែចង់បានតារាបរទេសម្នាក់នេះធ្វើជាគូស្នេហ៍!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីអ្នកមេម៉ាយកូន១ Aff Taksaorn ដែលបច្ចុប្បន្ននេះនាងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងតែងតែលេចមុខក្នុងកម្មវិធីជាច្រើនទៀតផង។

ជាក់ស្ដែងថ្មីៗនេះ ខណៈពេលដែលនាងចូលរួមកម្មវិធី 3Zap ដែលជាកម្មវិធីសម្ភាសន៍ជាមួយគ្រូហោរល្បីប្រចាំប្រទេសថៃទំនាក់ទំនងរឿងស្នេហាផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះគ្រូហោរស្រាប់តែមើលទៅ Aff ថា «រាសីស្នេហារបស់ Aff គឺបានគូជាមនុស្សដែលមានតារានិករផ្សេងគ្នា មានភាពខុសប្លែកគ្នាច្រើន ជាមនុស្សមានអាយុបង មានពូជសាសន៍ និងសាសនាផ្សេង អាចជាប្រភេទនាំចូល (បរទេស)»

ក្រោយពេលលឺបែបនេះ Aff ស្រាប់តែឆ្លើយថាសង្ឃឹមជាតារាកូរ៉េ Gong Yoo លោកគ្រូ Gong អីផ្សេងមិនយកនោះទេ។

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងសង្ឃឹមថាការទស្សន៍ទាយរបស់គ្រូហោរ និងក្លាយជាការពិតទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

A post shared by aff_taksaorn (@aff_taksaorn)

អត្ថបទដោយ៖ស៊ីវលី