ចង់បានបែបនេះដែរ! តួឯកប្រុសលោក Mike បានបាច់ផ្កាលុយសុទ្ធកម្ពស់មួយម៉ែត្រជាង!!

បែបនេះអ្នកណាមិនចង់បាន! តារាសម្ដែងនិងជាអ្នកចម្រៀងប្រុសលោក Mike Pirat មានការរំភើបជាខ្លាំងក្រោយបានឃើញកាដូរដែលអ្នកគាំទ្ររៀបចំជាពិសេសឲរូបលោកក្នុងឱកាសថ្ងៃខួបកំណើតនាពេលកន្លងទៅនេះ។

ហើយខួបកំណើតឆ្នាំនេះរបស់លោក Mike បានធ្វើការពីថ្ងៃទី១៩ ខែធ្នូរកន្លងទៅគម្រប់អាយុររបស់លោក៣២ឆ្នាំ។ លោក Mike មិនត្រឹមតែមានអ្នកគាំទ្រក្នុងប្រទេសថៃនោះទេ តែក៏មានទាំងអ្នកគាំទ្រនៅចិននិងនៅបណ្ដាប្រទេសជាច្រើនផងដែរ ព្រោះរូបលោកធ្លាប់បានទៅសម្ដែងរឿងនៅប្រទេសចិននិងរឿងហូលីវ៉ូតថែមទៀតផង។ ក្នុងថ្ងៃខួបកំណើតលោក Mike អ្នកគាំទ្រនៅថៃបានរៀបចំបាច់ផ្កាលុយយ៉ាងធំកម្ពស់មួយម៉ែត្រជាងពេញដោយលុយសុទ្ធអាចយកទៅចាយបាន ហើយមានដង្ហែររូបរបស់លោកតាមតុកតុកពេញទីក្រុង និងមានការតាំងរូបរបស់លោកតាមផ្លាកពានិជ្ជកម្មធំៗនៅក្រៅប្រទេសដោយអ្នកគាំទ្រក្រៅប្រទេសផងដែរ ប្រជាប្រិយភាពរបស់លោក Mike មិនស្រកស្រុតនោះទេមានតែការឡើងឆ្នាំនេះ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ