ស្រណោះណាស់! ឆ្នាំនេះអាយដល Bella បែរជាត្រូវមកឆ្លងខួបកំណើតតែម្នាក់ឯង គ្មានគូស្នេហ៍ឆ្លងជាមួយដូចឆ្នាំមុនៗ

រឿងរ៉ាវបែកបាក់គ្នារបស់គូស្នេហ៍តារាប្រុសស្រី Weir និង Bella គឺបានបញ្ជាក់ច្បាស់ៗអស់ហើយចំពោះការបញ្ចប់ទំនាក់ទំនងស្នេហារយៈពេល ១០ឆ្នាំនេះ។ មានហ្វេនជាច្រើនដែលមានអារម្មណ៍ថាសោកស្តាយចំពោះចំណងស្នេហ៍របស់អ្នកទាំងពីរ ទោះជាសោកស្តាយខ្លាំងយ៉ាងណាក៏ដោយក៏មិនអាចផ្លាស់ប្តូរអ្វីបាននោះដែរ ធ្វើម៉េចបើតារាក្នុងដួងចិត្តរបស់ពួកគេមិនអាចបន្តដំណើររួមគ្នាទៅមុខតទៅទៀតបាន។
អ្វីដែលរឹតតែធ្វើអោយហ្វេនមានអារម្មណ៍ថាកំសត់ និងមានចិត្តអាណិតដ៏តារាស្រី Bella នោះគឺខួបកំណើតឆ្នាំនេះគឺតារាស្រីរូបនេះមិនមានគូស្នេហ៍មកឆ្លងខួបជាមួយទៀតនោះទេ មានតែក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រជាអ្នកអបអរសាទរខួបកំណើតជាមួយតែប៉ុណ្ណោះ។
បើទោះបីជាចំណងស្នេហ៍របស់តារាស្រី Bella ត្រូវបានបញ្ចប់ក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរនៅតែរក្សាងារជាមិត្តនឹងគ្នា ហើយក៏បន្តដំណើរជីវិតទៅមុខដោយសប្បាយរីករាយរៀងៗខ្លួន៕