ស្អែកថ្ងៃមង្គល នៅ សុីនឿន បង្ហាញអារម្មណ៍យ៉ាងរំភើបទៅកាន់ភ្ញៀវកិត្តិយសបែបនេះ…

ជាការពិតណាស់ ពេលវេលាដែលហ្វេនៗគ្រប់គ្នាកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ ពោលគឺតារាចម្រៀងល្បីឈ្មោះលោក នៅ សុីនឿន និងដឹកដៃគូស្នេហ៍ដែលជាអនិកជនក្រៅប្រទេស ចូលរោងការនៅថ្ងៃស្អែកត្រូវនឹងថ្ងៃទី22 ខែឆ្នូ ឆ្នាំ2021 នេះហើយ។

ក្នុងនោះផងដែរ ខណៈនៅថ្ងៃស្អែកជាថ្ងៃមង្គល​ ថ្ងៃនេះតារាចម្រៀងប្រុសរូបនេះ ក៏បានបង្ហោះសារបង្ហាញពីអារម្មណ៍រំភើប និងអញ្ជើញភ្ញៀវកិត្តិយសទៅចូលរួមកម្មវិធីរបស់លោកយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«យើងខ្ញុំទាំពីរនាក់ សូមគោរពអញ្ញើញ សម្ដេច ឯកឧត្តម ឧកញ្ញ៉ា អ្នកឧកញ្ញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដោយក្ដីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់នឹងជ្រាលជ្រៅបំផុត។ ថ្ងៃស្អែកត្រូវនឹងថ្ងៃទី 22/12/21 ជាថ្ងៃ សិរីមង្គល អាពាហ៍ពិពាហ៍ របស់យើងខ្ញុំទាំងពីរនាក់ ដែលនឹងប្រារព្ធពិធីនៅ សណ្ធាគារ សូហ្វីតែល ចាប់ពីម៉ោង 6:00 ព្រឹកតទៅ»

គួរបញ្ជាក់ផងដែរថា មង្គលការតារាចម្រៀងប្រុសរូបនេះ នឹងរៀបចំឡើងយ៉ាងអធិកអធម ដោយអញ្ជើញភ្ញៀវកិត្តិយសុទ្ធសឹងតែជាតារាល្បីៗ និងអ្នកមានមុខមានមាត់នៅក្នុងសង្គមជាច្រើនទៀតផង៕

អត្ថបទដោយ៖ស៊ីវលី