ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn និងគូស្នេហ៍អភិជននាងកំពុងតែសាងស្នេហ៍ជាមួយគ្នាយ៉ាងមានក្ដីសុខ ស្របពេលអ្នកគាំទ្រក៏កំពុងតែទន្ទឹងរង់ចាំថ្ងៃមង្គលនាងផងដែរ។
ជាក់ស្ដែងកាលពីម្សិលមិញនេះ នាងបង្ហោះរូបភាពខណៈដឹកដៃគ្នាទៅចូលរួមកម្មវិធីមង្គលការមិត្តភក្ដិ និងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ហ្វេនៗឃើញហើយនរណាក៏ពោលពាក្យសរសើរថាសក្ដិសមគ្នាខ្លាំងដែរ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលទៅបញ្ចេញមតិជូនពរ ក៏ដូចជាស្ទីគ័របេះដូងជាច្រើនថែមទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី