អីយ៉ា! Bow ដឹកដៃម៉ាក Alek យ៉ាងបើកចំហទៅធ្វើរឿងមួយនេះជុំគ្រួសារ!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែសព្វថ្ងៃនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Bow និងលោក Alek មិនបានបង្ហាញទំនាក់ទំនងស្នេហានិងគ្នាក៏ពិតមែន តែគ្រប់គ្នាក៏ដឹងថាទំនាក់ទំនងអ្នកទាំងពីរពេលនេះពិតជា ផ្អែមល្ហែម និងតែងតែមានដំណើរកំសាន្តជាមួយគ្នាជារឿយៗ។

ជាក់ស្ដែងថ្មីៗនេះ Bow បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលគ្រប់គ្នាបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពក្នុងដំណើរកំសាន្តជុំគ្រួសារទៅលេងចម្ការតែជាមួយនិងម្ដាយ Alek ពោលពេញដោយភាពសប្បាយរីករាយយ៉ាងខ្លាំងតែម្ដង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ​ ថ្វីត្បិតតែមិនឃើញ Bow និង Alek បង្ហោះរូបជាមួយគ្នាក៏ពិតមែន តែគ្រប់គ្នានៅតែដឹងថា Alek ក៏មានវត្តមាននៅទីនោះដែរ ហើយតាមរយៈសកម្មភាពនេះ ហ្វេនៗគ្រប់គ្នាក៏គិតថា Bow ក៏ទទួលបានការស្រលាញ់និងពេលចិត្តពីម្ដាយ Alek យ៉ាងខ្លាំងផងដែរ៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី