មិនមែនថោកៗទេ! តួឯកស្រីនាង Kimberly ត្រូវចោរលួចកាបូបអស់…សង្ស័យអ្នកក្បែរខ្លួន!!

មិនមែនថោកៗទេ! តារាសម្ដែងស្រីល្បីឈ្មោះក្នុងរឿងភាគថៃនាង Kimberley Anne Woltemas  ក្ដៅស្លឹកត្រចៀកហើយ ក្រោយកាបូបរបស់ខ្លួនមួយចំនួនបានបាត់ពីទូដោយមិនដឹងមូលហេតុ រូបនាងសង្ស័យថាអ្នកក្បែរខ្លួនជាអ្នកលួចយកហើយ។

ដោយតួឯកស្រីនាង Kimberly បានឲដឹងផងដែរកាបូបនាងបាត់ប្រហែលជា៤កាបូប ហើយកាបូបនាងក៏មានច្រើនម៉ូតច្រើនម៉ាកដែលចាំមិនបានអស់ផងដែរ។ តែចំនួន៤កាបូបនេះរូបនាងចាំច្បាស់ព្រោះជាកាបូបដែលនាងស្រលាញ់ទិញយូរឆ្នាំម៉ាកល្បីHermès សរុបជាទឹកប្រាក់ចំនួន២លានបាត។ ដោយបាត់នេះគឺនៅក្នុងខុនដូរស្នាក់នៅរបស់នាង ហើយអ្នកដែលចេញចូលបានមានតែអ្នកក្បែរៗខ្លួន ថាអ្នកណានោះរូបនាងក៏មិនហ៊ាននិយាយនោះដែរតែបានសួរនាំមនុស្ស៦នាក់ដែលសង្ស័យហើយ។ ហើយអ្នកចាត់ការរបស់នាងក៏បានបង្ហោះរូបកាបូបដើម្បីឲអ្នកគាំទ្រជួយមើល ក្រែងបានឃើញម៉ូតនេះនៅកន្លែងណា ព្រោះថាកាបូបម៉ាកល្បីៗគេផលិតមកមួយពណ៌ៗមិនមានចំនួនច្រើនប៉ុន្មាននោះទេ។ តោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ